Monday, October 7, 2024

ការបូកសរុបដំណើរការសំណេរប្រលងបាក់ឌុប នាព្រឹកថ្ងៃទី១ ថ្ងៃអង្គារ ទី០៨ ខែ តុលា ឆ្នាំ ២០២៤

ការបូកសរុបដំណើរការសំណេរប្រលងបាក់ឌុប នាព្រឹកថ្ងៃទី១ ថ្ងៃអង្គារ ទី០៨ ខែ តុលា ឆ្នាំ ២០២៤
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។


ព័ត៌មានសរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។
បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។


នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។
០៨ តុលា ២០១២៤
-ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង
ប្រភព៖ @ក្រសួងអប់រំ យុវជន និងកីឡា
#BacII2024 សូមចូលទៅកាន់៖ https://linktr.ee/moeyscambodia

High school exam or bankruptcy exam exam session: October 8, 2024 has started today. At the same time, a little earlier, the Ministry of Education, Youth and Sports also revealed the number of points that determine the passing of candidates in the same exam.





According to the Ministry of Education, the final score for the 2024 bankruptcy exam is 237 points. 


Please be informed that for the 2024 High School Diploma Examination will be held for 2 days, including on October 08 and 09, 2024, while there are more than 130,000 candidates (137,040) in the exam. There are 74,882 people.

Please be informed that for the 2024 High School Diploma Examination will be held for 2 days, including on October 08 and 09, 2024, while there are more than 130,000 candidates (137,040) in the exam. There are 74,882 people.

 

No comments:

Post a Comment